កីឡា

Barcelona តាមយកស្មើ Granada ទាំងយ៉ាប់យ៉ឺននៅចុងម៉ោង

ទំរង់លេងរបស់ក្រុមយក្សអេស្បាញ Barcelona ហាក់ដូចជាមិនសូវមានប្រសិទ្ធភាពសោះ នៅក្នុងការប្រកួតក្នុងទឹកដីខ្លួនឯង កាលពីយប់មិញប៉ះនឹងក្រុម Granada ដោយបានត្រឹមលទ្ធផល១ទល់នឹង១។

ទោះបីជាបានគ្រប់គ្រងបាល់​ រហូតទៅដល់៧៧ភាគរយក្តីប៉ុន្តែ Barcelona មិនអាចរកគ្រាប់បាល់បានសោះ ទាំងតង់ទី១ និងតង់ទី២ និងទុកឲ្យក្រុមភ្ញៀវនាំមុខ តាំងតែពីនាទីទី២ ដោយកីឡាករ Duarte ។

ការប្រកួតអូសបន្លាយ រហូតដល់នាទីទី៩០ទើបកីឡាករ Araujo បានរកបាន១គ្រាប់វិញ ធានាបាន១ពិន្ទុ នៅសប្តាហ៍នេះទាំងប្រផិតប្រផោយ ហើយបើក្រឡេកទៅមើលការស៊ុតវិញ Barcelona ស៊ុតចេញបានតែ៧ដង និងចំគោលដៅតែ៦ ដងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top