កីឡា

Mourinho នឹងសុំចរចាយក Dalot មកកាន់ទឹកដី Roma

គ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho ដែលកំពុងដឹកនាំក្លឹប Roma នៅទឹកដីអ៊ីតាលីនោះកំពុងតែបាន បង្ហាញចំណាប់អារម្មណ៍ របស់លោកជាមួយនឹងកីឡាករ ខ្សែការពារម្នាក់ដែលធ្លាប់ធ្វើការ នៅ Man UTD។

The Goal ជឿជាក់ថាលោក Mourinho នឹងបើកការចរចាក្នុងការនាំយក កីឡាករខ្សែការពារ Diogo Dalot មកកាន់ទឹកដី Roma នៅក្នុងខែមករាខាងមុខនេះ។

គ្រូបង្វឹករូបនេះ គឺជាបុគ្គលដែលបានផ្តល់តម្លៃខ្លាំង ឲ្យកីឡាករ Dalot រូបនេះខ្លាំងតាំងតែពីពេល បានធ្វើការជាមួយគ្នា នៅ Old Trafford មកម្ល៉េះហើយរំពឹងទុកថា នឹងអាចទទួលបានការបញ្ចុះតម្លៃ សម្រាប់កីឡាកររូបនេះ។

គួរឲ្យដឹងដែរថាកាលពីរដូវកាលមុន Dalot ធ្លាប់បានលេងឲ្យក្លឹបយក្ស AC Milan ពេញមួយរដូវកាល ក្នុងនាមជាកីឡាករខ្ចីជើង ដូចនេះជឿជាក់ថា គាត់មានបទពិសោធ សមល្មមរួចទៅហើយ ដើម្បីលេងនៅអ៊ីតាលីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top