កីឡា

Tuchel ៖ Kante ធ្វើឲ្យមានការ ប្រែប្រួលខ្លាំង ទំរង់ របស់ក្រុមយប់មិញ

Kante កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម ដ៏សំខាន់របស់ក្លឹបតោខៀវ Chelsea នៅក្នុងការបង្ហាញខ្លួន សាជាថ្មីឲ្យតោខៀវ Chelsea យប់មិញនេះ បានធ្វើឲ្យទំរង់លេង របស់ក្រុមកាន់តែខ្លាំង ដោយយកឈ្នះ Spurs ដល់ទៅ៣ទល់នឹង០។

នៅក្រោយចប់ការ ប្រកួតលោកគ្រូបង្វឹក Thomas Tuchel បានធ្វើការលើកឡើងចំៗថា កីឡាករ N’Golo Kante គឺជាអ្នកដែលអាច ធ្វើឲ្យមានភាពប្រែប្រួលខ្លាំងមែនទែន ចំពោះទំរង់លេង ទោះបីជាបានត្រឹមប្តូរមក ជំនួសកីឡាករ Mason Mount នៅក្នុងតង់ទី២ក្តី។

លោកបញ្ជាក់ថា គាត់លេងនៅក្នុងផ្នែកដ៏ធំមួយ របស់ក្រុម ។ គាត់ជាកីឡាករ ដ៏ខ្លាំងខុសពីគេ គឺជាប្រភេទកីឡាករ ដែលធ្វើឲ្យមានភាពប្រែប្រួលយ៉ាងខ្លាំង នៅក្នុងប្រព័ន្ធលេង របស់ក្រុមហើយ ប្រសិនបើអ្នកមាន Kante អ្នកដូចជាមានកីឡាករ គ្រប់ជំនាញលេងឲ្យអ្នកដូច្នេះដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top