កីឡា

កីឡាករប៊ីយ៉ា ភូលជើងខ្លាំង១៦នាក់ ប៉ះគ្នាដណ្តើមពាន់រង្វាន់ ការប្រកួតប៊ីយ៉ាភូល LUX98-P00L 9-Ball Open 2022

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានប្រកាសបើកព្រឹត្តិការណ៍ ការប្រកួតកីឡាប៊ីយ៉ាភូលពាន់រង្វាន់ LUX98-P00L 9-Ball Open 2022 ជាផ្លូវការនៅក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ដើម្បីស្វែង រកកីឡាករ ប៊ីយ៉ាភូលឆ្នើមៗ សម្រាប់ពង្រឹង សមត្ថភាពបន្ថែមទៀត ត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។

ក្នុងឳកាសពិធីបើកជាផ្លូវការ នៅថ្ងៃនេះដោយមានការអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹតិ្តការណ៍ និងកញ្ញា ហេង ចាង ម្ចាស់ក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ។

លោក ម៉ារ៉ា សុជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ និងជំរុញទិសដៅ របស់ប្រធាន សហព័ន្ធ លោក ជុំ កុសល យើងបានរៀបចំបង្កើត សកម្មភាពប្រកួតផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបើកឱកាស ឲ្យអ្នកមានទេពកោសល្យ ផ្នែកកីឡាប៊ីយ៉ាភូល និងស្នូកឃ័រជាវិញ្ញាសា កីឡាដែលបានបញ្ចូល ទៅក្នុងព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ចូលរួមបញ្ចេញសមត្ថភាព ដើម្បីក្លាយខ្លួនជាកីឡាករតំណាងជាតិ តំណាងក្លិបផ្សេងៗ តាមរយៈព្រឹត្តិការណ៍កីឡាជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះដែរ ។

លោក ហួត សេងទ្រី បាននិយាយថា រាល់ការប្រកួត គឺជាការជ្រើសរើសរកកីឡាករឆ្នើមៗ តំណាងឲ្យក្លិប សហព័ន្ធ និងជាតិដើម្បីចូលរួមការ ប្រកួតផ្សេងៗ លើកឆាតជាតិ និង អន្តរជាតិដូចជាការប្រកួតកីឡាជាតិ លើកទី៣ ដែលចាប់ផ្តើមពីថ្ងៃទី១៧ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដូច្នេះក្លិបនីមួយៗ សូមពង្រឹងធនធានកីឡាកររបស់ខ្លួន ក្នុងការចម្រាញ់រកកីឡាករឆ្នើមព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរសហព័ន្ធ និងម្ចាស់ក្លិប ដែលបានសហការគ្នា យ៉ាងល្អប្រសើររៀបចំការ ប្រកួតពាន់រង្វាន់ LUX98-POOL 9-BALL OPEN 2022 ដើម្បីការជ្រើសរើស រកកីឡាករឆ្នើមៗតំណាងឲ្យកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ។ ប្រភេទកីឡាប៊ីយ៉ាស្នូកឃ័រ មានឈ្មោះក្នុងបញ្ជី SEA GAMES 2023 លើកទី៣២ក្នុងចំណោម៣៩ប្រភេទកីឡា ហើយសហព័ន្ធបាន១០វិញ្ញាសា បុរស៦ និងនារី ចំពោះការប្រកួតសហព័ន្ធ ចម្រាញ់រកកីឡាករល្អ។
លោកបានបន្តថា សហព័ន្ធសហការជាមួយក្លិប LUX 98 ជាក្លិបមានទីតាំង និង ទីលានល្អ តុប៊ីយ៉ាស្តង់ដារអន្តរជាតិយ៉ាងច្រើន ហើយមានផាសុកភាព ដើម្បីបង្កើតការប្រកួតនូវវិញ្ញាសា មួយ គឺប៊ីយ៉ា POOL 9-BALL ក្នុងការសម្រិម្សំរាំងរកធនធាន កីឡាករនាពេលខាងមុខ បានរៀបរាប់ខាងលើ ឲ្យបានគាប់ប្រសើរមួយ សម្រាប់ការចូលរួមក្នុង ព្រឹត្តិការណ៍ទាំងនោះ ដោយយើង បើកទូលាយ ឲ្យប្លែកបំផុត ទាំងខ្មែរ និងបរទេសនៅកម្ពុជា អាចដាក់ពាក្យចូលរួមការ ប្រកួតពានរង្វាន់ បុរសមួយមាន ឈ្មោះថា LUX98-POOL 9-BALL OPEN 2022 ព្រោះប្រភេទកីឡាប៊ីយ៉ាភូលនេះ គឺមានអ្នកចូលចិត្តច្រើន និងមានសក្តានុពលខ្លាំងទូទាំង ពិភពលោក ហើយក៏ជាការប្រកួតប្រជែងមួយ ដើម្បីវាស់ស្ទង់សមត្ថភាព និងស្មារតីរវាងកីឡាករបរទេស និងកីឡាករកម្ពុជា យើងផងដែរ៕

Most Popular

To Top