កីឡា

កីឡាករប៊ីយ៉ាភូល ងួន តាក់ លើពាន់រង្វាន់ការប្រកួតប៊ីយ៉ាភូល LUX98-P00L 9-Ball Open 2022

ភ្នំពេញ ៖ កីឡាករប៊ីយ៉ាភូល ងួន តាក់ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា ប៊ីយ៉ាភូល ពាន់រង្វាន់ LUX98-P00L 9-Ball Open 2022 បន្ទាប់ពីយកឈ្នះកីឡាករប៊ីយ៉ាភូល អាលែប ជេ នៅវគ្គផ្តាច់ព្រ័ត្រ លទ្ធផល ៩ទល់នឹង ៦សិត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ជាការចម្រាញ់ រកកីឡាករប៊ីយ៉ាភូលឆ្នើមៗត្រៀមខ្លួន ប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា រៀបចំដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាសហការ ជាមួយក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ។

ក្នុងឳកាសពិធីប្រគល់ជយលាភីជាផ្លូវការ នៅថ្ងៃនេះដោយមានការអញ្ជើញចូលរួមពីលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តំណាងឲ្យលោក ជុំ កុសល និងកញ្ញា ហេង ចាង ម្ចាស់ក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ។

កីឡាករប៊ីយ៉ាភូល ងួន តាក់ គ្រងតំណែងជើងឯក កីឡាករប៊ីយ៉ាភូល អាលែប ជេ ជើងឯករង កីឡាករប៊ីយ៉ាភូល ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយឈ្នះកីឡាករប៊ីយ៉ាភូល វុទ្ធី នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ៩ទល់នឹង ៥សិត ។

លោក ម៉ារ៉ា សុជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ និងជំរុញទិសដៅ របស់ប្រធាន សហព័ន្ធ លោក ជុំ កុសល យើងបានរៀបចំបង្កើត សកម្មភាពប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិដោយបើកឱកាស ឲ្យអ្នកមានទេពកោសល្យ ផ្នែកកីឡាប៊ីយ៉ាភូល និងស្នូកឃ័រជាវិញ្ញាសា កីឡាដែលបានបញ្ចូល ទៅក្នុងព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ចូលរួមបញ្ចេញសមត្ថភាព ដើម្បីក្លាយខ្លួនជាកីឡាករ តំណាងជាតិ តំណាងក្លិបផ្សេងៗតាមរយៈព្រឹត្តិការណ៍កីឡាជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះដែរ ។

លោកបានបន្តថា សហព័ន្ធសហការជាមួយក្លិប LUX 98 ជាក្លិបមានទីតាំង និងទីលានល្អ តុប៊ីយ៉ាស្តង់ដារអន្តរជាតិ យ៉ាងច្រើន ហើយមានផាសុកភាព ដើម្បីបង្កើតការប្រកួត នូវវិញ្ញាសា មួយ គឺប៊ីយ៉ា POOL 9-BALL ក្នុងការសម្រិម្សំរាំងរកធនធាន កីឡាករនាពេលខាងមុខ បានរៀបរាប់ខាងលើ ឲ្យបានគាប់ប្រសើរមួយសម្រាប់ការចូលរួមក្នុង ព្រឹត្តិការណ៍ទាំងនោះ ដោយយើងបើកទូលាយ ឲ្យប្លែកបំផុត ទាំងខ្មែរ និងបរទេសនៅកម្ពុជា អាចដាក់ពាក្យចូលរួមការ ប្រកួតពានរង្វាន់ បុរសមួយមានឈ្មោះថា LUX98-POOL 9-BALL OPEN 2022 ព្រោះប្រភេទកីឡាប៊ីយ៉ាភូលនេះ គឺមានអ្នកចូលចិត្តច្រើន និងមានសក្តានុពលខ្លាំងទូទាំង ពិភពលោក ហើយក៏ជាការប្រកួតប្រជែងមួយ ដើម្បីវាស់ស្ទង់សមត្ថភាព និងស្មារតីរវាងកីឡាករបរទេស និងកីឡាករកម្ពុជា យើងផងដែរ ៕

Most Popular

To Top