កីឡា

Neville ថា United នឹង​បញ្ចប់​ចំណាត់​ថ្នាក់ ​ក្រោម​​ពាក់​កណ្ដាល​តារាង ប្រសិន​​លក់ Ronaldo

ក្លិប Manchester United នឹង​​បញ្ចប់​នៅ​​ចំណាត់​ថ្នាក់​ ក្រោមពាក់​កណ្ដាល​តារាង ​នៃ​ក្របខណ្ឌ Premier League ប្រសិន​បើ​ពួក​គេ​លក់ Cristiano Ronaldo។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Gary Neville។

​បិសាច​ក្រហម​ពេល​​នេះ​​ ស្ថិត​នៅ​បាត​តារាង​នៃ Premier League ក្រោយ​ពីរ​ប្រកួត​មិន​ទាន់​​ឈ្នះ​សោះ​ ចាញ់ Brighton ២-១ និង​​ចាញ់ Brentford ៤-០ កាល​ពី​ថ្ងៃ​សៅរ៍។ Ronaldo ធ្លាប់​​បង្ហាញ​បំណង​ចង់​ចាកចេញ​ពី Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ ​ដើម្បី​ស្វែង​រក​​កន្លែង​​លេង Champions League។

ប៉ុន្តែ Neville ជឿជាក់​ថា ប្រសិន​បើ Ronaldo ​ចាកចេញ​ ហើយ United បរាជ័យ​​​ក្នុង​ការ​ស្វែង​រក​ អ្នក​មក​ជំនួស​កន្លែង​របស់​គេ នោះ​ក្រុម​លោក Erik ten Hag នឹង​មាន​បញ្ហា។ និយាយ​ប្រាប់ Sky Sport លោក Neville ថា ប្រសិន​បាត់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​នោះ ​នឹង​បាត់​អ្នក​រក​គ្រាប់​បាល់។ ហើយ​បើ​មិន​នាំ​កីឡាករ​ថ្មី​ចូល ឬ​កីឡាករ​​នោះ​លេង​មិន​កើត United អាច​បញ្ចប់​ចំណាត់​ថ្នាក់​ នៅ​ម្ដុំក្រោមពាក់​កណ្ដាល​តារាង៕ ​Source: Sabay

Most Popular

To Top