កីឡា

Man UTD បាតតារាងបើកទ្វារ ផ្ទះស្វាគមន៍ Liverpool នៅកំពូលតារាង

សប្តាហ៍នេះទំនងនឹងក្លាយ ទៅជាសប្តាហ៍កាន់ តែយ៉ាប់យ៉ឺនថែមទៀត សម្រាប់ក្រុមបិសាចក្រហម Man UTD ក្រោយពេល ដែលបានទទួលរងបរាជ័យ អស់រយៈពេល២សប្តាហ៍មកហើយ និងកំពុងស្ថិតនៅបាតតារាង នៃលីគកំពូលអង់គ្លេស នៅឡើយនោះ។

សប្តាហ៍នេះក្រុមរបស់លោក Erik Ten Hag នឹងត្រូវបើកទ្វាស្វាគមន៍ក្រុមខ្លាំង ហង្សក្រហម Liverpool ដែលកំពុងស្ថិតនៅកំពូលតារាង លេខរៀងទី៣ ខណៈដែលខ្លួនមិនទាន់មាន ពិន្ទុសោះនៅក្នុងដៃនៅឡើយ ។

ប្រវត្តិជួបគ្នានៅក្នុងលីគ នាពេលកន្លងមកបិសាចក្រហម Man UTD មានអត្រាឈ្នះច្រើនជាង ក្តីដល់ទៅ២៨ទល់នឹង១៨ខណៈដែលនៅផ្ទះ Old Trafford ក៏ធ្លាប់មានប្រវត្តិឈ្នះច្រើន ដល់ទៅ១៦ទល់នឹង ១១ហើយ ប៉ុន្តែយើងអាចមើលឃើញស្រាប់ហើយទំរង់ លេងរបស់ក្រុមនៅរដូវកាលថ្មីនេះ Man UTD ចាញ់សូម្បី Brighton និង Brentford ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top