កីឡា

Man City ចង់រក្សា Bernardo Silva ទុកតាមលទ្ធភាព ដែលអាចធ្វើទៅបាន

អស់រយៈពេលជាច្រើន សប្តាហ៍មកហើយ ដែលពាក្យចចាមអារ៉ាម នៅតែបានបន្តកើតឡើង ចំពោះកីឡាករខ្សែបម្រើឆ្នើម Bernardo Silva ទាំងដែលកីឡាករ មិនដែលបានធ្វើការលើកឡើងអំពី អនាគតរបស់ខ្លួននៅឡើយក្តី ។

The Goal ជឿជាក់ថា ទោះបីជាមានព័ត៌មាន អំពីការ ចាកចេញទៅចូលរួម ជាមួយនឹងក្លឹប PSG ក្តីប៉ុន្តែមកដល់ថ្ងៃនេះ គេជឿជាក់ថា កីឡាករវ័យ២៨ឆ្នាំរូប នេះប្រាកដ ជានឹងអាចនៅតែបន្តកុងត្រា ជាមួយនឹង Man City បន្តទៀត ក្នុងកុងត្រារយៈពេលខ្លីណាមួយ។

គាត់គឺជាកីឡាករដ៏សំខាន់ របស់ក្រុមអស់រយៈពេលជាច្រើន រដូវកាលមកហើយព្រមទាំងការប្រកួត បើករដូវកាលថ្មីនេះផងហើយក្នុងនោះជឿជាក់ថា នៅពេលដែលមិនទាន់រក បានកីឡាករជំនួសតំណែង គាត់បាន Man City កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការរក្សាវត្តមានរបស់គាត់ តាមរយៈការបង្កើនកុងត្រាតម្លៃខ្លួន ទៅដល់ទ្វេដងឬប្រមាណជា ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top