កីឡា

La Galaxy ទិញបានអតីតខ្សែការពារ Juventus ម្នាក់ទៀត

នៅថ្ងៃនេះក្លឹបលីគកំពូលអាមេរិក La Galaxy បានប្រកាសជាផ្លូវការហើយចុះហត្ថលេខាទិញបានកីឡាករខ្សែការពារម្នាក់ទៀតដែលធ្លាប់លេងជាមួយនឹងក្លឹប Juventus ផងដែរគឺកីឡាករ Martin Caceres ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនឡើយ។

កីឡាករអ៊ុយរ៉ាហ្គាយវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថាបានចុះកុងត្រា ជាមួយនឹងក្លឹប La Galaxy ជាមួយនឹងសុពលភាពត្រឹមឆ្នាំ២០២៣ខាងមុខ និងអាចជួយកម្លាំងខ្សែការពារ របស់ក្លឹបបានយ៉ាងច្រើនជាងមិនខាន។

កាលពីគ្រាមានវត្តមាននៅ Juventus កីឡាករ Caceres បានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់ របស់ក្លឹបដោយអាចជួយរកពានរង្វាន់ Serie A ដល់ទៅ៦សម័យ ជូនក្លឹបផងពានរង្វាន់ Coppa Italia ចំនួន២ដងផងនិងពានរង្វាន់ Suppercoppa Italiana ចំនួន២ដងផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top