កីឡា

Southampton ប្រវត្តិជួប Man UTD ស្គាល់ឈ្នះតិចណាស់

បិសាចក្រហម Man UTD ក្រោយយកឈ្នះហង្សក្រហម Liverpool ក្នុងលទ្ធផល២ ទល់នឹង១ កាលពីប៉ុន្មាន ថ្ងៃកន្លងមកនេះហើយនោះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Mary’s Stadium នៅយប់ថ្ងៃសៅរ៍ស្អែក នេះដើម្បី ប្រកួត ប៉ះម្ចាស់ផ្ទះ Southampton ។

ប្រវត្តិធ្លាប់ជួបគ្នា៤៦ដង ចុងក្រោយនេះបិសាចក្រហម Man UTD រកបានជ័យជំនះដល់ទៅ២៨ដងទាំងក្នុងនិងក្រៅដីខណៈដែល Southampton ស្គាល់ជ័យជំនះតែ៧ដងប៉ុណ្ណោះហើយឱកាស នៃការប្រកួតស្មើក៏មានច្រើន
ដងគួរសមដែរគឺចំនួន១១ដង មកហើយ។

សម្រាប់ចំណាត់ថ្នាក់ក្នុងតារាងបច្ចុប្បន្ននេះ Southampton ម្ចាស់ផ្ទះស្ថិតនៅលេខរៀងទី១១ មានពិន្ទុល្អជាងគឺ៤ ពិន្ទុ ខណៈដែលបិសាចក្រហម Man UTD ឈរនៅលេខរៀងទី១៤មានតែ៣ពិន្ទុប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top