កីឡា

West Ham សោកស្តាយ ចំពោះការសម្រេចចិត្តរបស់ Paqueta

ប្រធានក្លឹប Lyon លោក Jean Michel Aulas នៅក្រោយការផ្ទេរកីឡាករ Lucas Paqueta ទៅចូលរួមជាមួយនឹង West Ham ហើយបាននិយាយថា លោកមិនដែលនឹកស្មានសោះថា កីឡាករនឹងសម្រេចចិត្តបែបនេះ ពីព្រោះថាគាត់តែងតែរំពឹងទុកថា មានតែក្លឹបធំៗប៉ុណ្ណោះ។

ក្លឹបអង់គ្លេសបានចុះកុងត្រា ជាមួយនឹងកីឡាករខ្សែបម្រើប្រេស៊ីលរូបនេះ ពីក្លឹប Lyon កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥០លានផោន បូករួមទាំងតម្លៃបន្ថែមផ្សេងទៀត ទាំងដែលកីឡាកររូបនេះ ពីមុនមកធ្លាប់មានព័ត៌មាន ក្នុងការចាកចេញទៅចូលរួម ជាមួយនឹងក្លឹបផ្សេងៗទៀតផងដែរ ដូចជា Arsenal និង Newcastle។

លោក Aulas បាននិយាយបែបនេះថា វាជាសំណាងមិនសូវល្អសោះដែល Lucas Paqueta បានចាកចេញពីយើងប៉ុន្តែគាត់ផ្ទាល់ ជាអ្នកចង់ចាកចេញ។ ពួកយើងគិតថាមានតែក្លឹបធំៗប៉ុណ្ណោះ ដែលនឹងមកចាប់អារម្មណ៍គាត់ ប៉ុន្តែចុងក្រោយបែរជាបានទៅលើ West Ham ទៅវិញ នៅនាទីចុងក្រោយ នៃការពិភាក្សាគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top