កីឡា

The Goal ជឿជាក់ថាភ្នាក់ងាររបស់ CR7 កំពុងជំរុញឲ្យមានកុងត្រាខ្ចីជើង ជាមួយនឹង Napoli ឬ Sporting

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ CR7 មកដល់ពេលនេះនៅតែមិនទាន់អស់ចិត្តឡើយ ក្នុងការស្វែងរកក្លឹបថ្មី ដើម្បីចាកចេញពីបិសាចក្រហម Man UTD ទាំងដែលទំរង់លេងរបស់ក្រុមពេលនេះ កំពុងមានស្ថានភាពល្អប្រសើរបន្តិចហើយក្តី។

ប្រភពដដែលបានសរសេរទៀតថា ភ្នាក់ងាររបស់កីឡាករលោក Jorge Mendes បានធ្វើការព្យាយាមចុងក្រោយមួយ ក្នុងការស្វែងរកក្លឹបថ្មីជូន CR7 ដែលក្នុងនោះ គឺជាក្លឹបដែលអាចលេងនៅ Champions League បានមុនពេលដែលរដូវក្តៅ ត្រូវបានប្រកាសបិទទៅជាផ្លូវការ។

ក្នុងនោះជម្រើសដែលភ្នាក់ងារ កីឡាករកំពុងធ្វើការមានដូចជាកុងត្រា ជាមួយនឹងក្លឹបអ៊ីតាលី Napoli និងក្លឹបនៅស្រុកកំណើត Sporting ដែលសុទ្ធសឹងតែជាកុងត្រា ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ហើយវាគឺចំពេលជាមួយគ្នាដែរ Man UTD ក៏កំពុងចាប់អារម្មណ៍ជាមួយ នឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top