កីឡា

ផ្លូវការ៖ Marcelo ចូលរួមជាមួយនឹង Olympiacos

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបំផុត ក្រោយចាកចេញពី Real Madrid ហើយនោះកីឡាករ ខ្សែការពារឆ្នើមប្រេស៊ីល Marcelo ដែលធ្លាប់លើកពានរង្វាន់ ដល់ទៅ១៥ឆ្នាំ ជាប់គ្នាឲ្យក្លឹបអេស្បាញនេះ បានសម្រេចចិត្ត ក្នុងការចូលរួមជាមួយ នឹងក្លឹបក្រិក Olympiacos ហើយក្នុង នាមជាកីឡាករគ្មានតម្លៃខ្លួន ។

កីឡាកររូបនេះបានចាកចេញពី Real Madrid តាំងតែពីខែកក្កដា ហើយជឿជាក់ថា កុងត្រាជាមួយនឹង Olyampiacos មានរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ និងមានឱកាសក្នុងការបន្តកុងត្រាថ្មី រយៈពេល១ឆ្នាំទៀត ប្រសិនបើកីឡាកររូបនេះ មានបំណងចង់បានកុងត្រា បន្ថែមទៀត។

គួរឲ្យដឹងដែរថា Marcelo ជាកីឡាករដែលមានប្រវត្តិល្អបំផុត ពេលលេងជាមួយនឹង Real Madrid ដោយអាចលើកពានរង្វាន់ Champions League ដល់ទៅ៥ដងនិងពានរង្វាន់ La Liga របស់អេស្បាញ ដល់ទៅ៦ដងផងដែរព្រមទាំង ពានរង្វាន់ក្លឹបផ្សេងៗទៀត និងពានកីឡាកររាប់មិន អស់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top