កីឡា

ភ្នាក់ងារកីឡាករអះអាងថា Chelsea បានខិតខំតិចតួចណាស់ដើម្បីបន្តកុងត្រា Rudiger

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារ Antonio Rudiger ដែលបានសម្រេចចិត្តចាកចេញពីក្លឹបតោខៀវ Chelsea ទៅចូលរួមជាមួយនឹងក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួននោះត្រូវបានគេចោទថាបានខិតខំតិចតួចណាស់ក្នុងការរក្សាទុក រូបគាត់នៅ Stamford Bridge។

ភ្នាក់ងាររបស់កីឡាករលោក Saif Rubie បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានរបស់ talkSPORT ថាក្នុងគ្រាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ប្រធានក្លឹបចាស់លោក Roman Abrahimovich កីឡាករដ៏សំខាន់បែបនេះបែរជាត្រូវបានអនុញ្ញាតិឲ្យចាកចេញពីក្លឹបយ៉ាងស្រួលដោយមិនមានការ ខិតខំណាមួយឡើយតាំងតែ ពីពេល៦ខែ ចុងក្រោយនៃកុងត្រា។

លោកបានបញ្ជាក់បែបនេះថា៖ ចុះបើខ្ញុំហ៊ានប្រាប់អ្នកទាំងអស់គ្នាថាប្រធានក្លឹបមុនគឺមិនបានខិតខំប្រឹងប្រែង អ្វីទាល់តែសោះ ក្នុងការរក្សាទុកកីឡាករ ខ្សែការពារ រូបនេះទាំងដែលកីឡាករកំពុង រីករាយក្នុងការរស់នៅទីនេះក្តី។ ក្លឹបបានផ្តល់កុងត្រាថ្មីដែលមានតម្លៃ មិនដល់ពាក់កណ្តាលកុងត្រារបស់កីឡាករ Romelu Lukaku
ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top