កីឡា

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាវ៉ូវីណាម ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២២

ភ្នំពេញ ៖ លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តំណាងឲ្យលោក អ៊ូ រតនាប្រធានសហព័ន្ធកីឡាវ៉ូវីណាម កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រម ២០២២ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២២ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសកល វិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក លោក យ៉ាំ ថៃសាន្តអគ្គលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម២០២២ បង្រៀនដោយលោកគ្រូ ជនជាតិវៀតណាម លោកគ្រូ កៅ មករា និងលោកគ្រូ សុខុម ដែលជាអាជ្ញាកណ្តាល ចៅក្រមមានបទពិសោធន៍ លើកលានប្រកួត ដោយសារតែលោកគ្រូ ជនជាតិបរទេស មិនអាចមកប្រទេស កម្ពុជា បានដោយសារមេរោគ COVID-19 ។ ចំពោះអាជ្ញាកណ្តាល ចៅក្រមវគ្គនេះ ប្រសិនបើទទួលចំណាត់ ថ្នាក់ល្អអនុញ្ញាតិ ឲ្យចូលរួមធ្វើឲ្យអាជ្ញាកណ្តាល ចៅក្រមសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២២ ។

លោកបន្តថា ចំពោះវគ្គបណ្តុំបណ្តាល អាជ្ញាកណ្តាល ចៅក្រម ២០២២មានសិក្ខាកាម ចំនួន៣២នាក់ មកពី៨រាជធានី ខេត្ត ក្រុង ទូទាំងប្រទេស និងជនជាតិថៃ ចំនួន៣នាក់នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងបន្តព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាមជ្រើសរើសជើងឯក ថ្នាក់ជាតិ ។ យោងតាមការណែនាំ របស់ក្រសួង សុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកាត់បន្ថយ ចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទំាងវិញ្ញាសាទៀតផង ៕

Most Popular

To Top