ខ្សែប្រយុទ្ធ Gareth Bale ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Los Angeles (LAFC) ក្របខ័ណ្ឌ MLS បានឆ្លើយតបទៅនឹងសារព័ត៌មានទាក់ទងនឹងអាជីពរបស់គេនៅលីគអាមេរិកមួយនេះ ដោយថាគេពេញចិត្តនឹងនៅទីនេះ ព្រោះមានអ្នកគាំទ្រជួយគាំទ្របានខ្លាំងនៅក្នុងថ្ងៃនេះ។
Bale បានចប់កុងត្រានឹង Real Madrid រួចក៏បានផ្លាស់មក LAFC ក្នុងលក្ខខណៈ Free Agent ដោយមកទល់នឹងពេលនេះគឺចូលរួមលេងបាន១១ប្រកួត និងស៊ុតចូល២គ្រាប់។
ទាក់ទងនឹងជីវិតនិងអាជីពនៅ MLS នេះកីឡាករសញ្ជាតិវែលរូបនេះបានលើកឡើងថា មានការពេញចិត្តនឹងអ្នកគាំទ្រខ្លាំង ព្រោះអ្នកគាំទ្រមានការគាំទ្រខ្លាំង និងទុកពេលវេលាឲ្យបង្ហាញសមត្ថភាពឲ្យអស់ពីខ្លួនតែម្ដង ដោយគ្រួសារគេ និងគេខ្លួនឯងនៅពេលនេះគឺពេញចិត្តនឹងទីនេះខ្លាំង ដោយកាយសម្បទា និងទម្រង់លេងរបស់គេគឺកាន់តែប្រសើរក្នុងខណៈនេះ។
ទន្ទឺមនឹងការខិតខំនៅ LAFAC កីឡាករវ័យ៣៣ឆ្នាំរូបនេះគឺតែបង្ហាញចិត្តចង់ចូលរួមប្រកួត World Cup 2022 ដោយគេថា គេត្រៀមជានិច្ចសម្រាប់ក្រុមជម្រើសជាតិ ដោយនឹងខិតខំជានិច្ច រួចអ្វីៗគឺស្ថិតលើគ្រូក្រុមជម្រើសជាតិជាអ្នកសម្រេច។
Bale ក៏មានឈ្មោះចូលលេងក្នុងប្រកួត Nations League ឲ្យក្រុមជម្រើសជាតិវែលក្នុងខែនវផងដែរ៕ Source: Sabay