កីឡា

Ronaldo ចង់​បន្ត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ​ព័រទុយហ្គាល់ ​ដល់​​ Euro 2024

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​នៅ​ក្នុង​ពេល ​ទទួល​ពាន​កីឡាករ​ព័រហ្គាល់​ឆ្នើម​ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​បន្ត​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​នៅ​ក្នុង​ប្រកួត​ World Cup 2022 នេះ​ក៏​ដូច​ជា​ប្រកួត​ Euro 2024 ថែម​ទៀត​ផង​។

Ronaldo បាន​និយាយ​ថា​៖” យើង​បាន​ឆ្លង​កាត់​រួម​ដំណើរ​​ដ៏​វែង​ឆ្ងាយ​មួយ​ជា​មួយ​គ្នា​ ក៏​ប៉ុន្តែ​ខ្ញុំ​សុំ​យក​នូវ​ឱកាស​នេះ​ដើម្បី​និយាយ​ថា​ដំណើរ​របស់​ខ្ញុំ​ជា​អ្នក​ទាំង​អស់​គ្នា​មិន​ទាន់​ចប់​ទេ​។ ខ្ញុំ​នូវ​មាន​កម្លាំង​ចិត្ត​ ពេញចិត្ត​ និង​មាន​មិហច្ឆតា​ខ្ពស់​ “។

កីឡាករ​របស់​ Manchester United នេះ​បន្ត​ថា​៖” ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​ ខ្ញុំ​នៅ​តែ​ត្រូវ​បាន​ជ្រើស​រើស​លេង ​ក្នុង​ចំណោម​កីឡាករ​ក្មេងៗ​ជា​ច្រើន​ដទៃ​ទៀត​ អញ្ចឹង​ខ្ញុំ​នៅ​តែ​ចង់​ចូល​រួម​ចំណែក​ នឹង​ក្រុម​នេះ​ក្នុង​ World Cup លើក​នេះ​ ក៏​ដូច​ជា​ប្រកួត​ Euro 2024 អី​ហ្នឹង​បន្ត​ថែម​ទៀត​ផង​ “។

Ronaldo នៅ​ក្នុង​ឆ្នាំ​នេះ​មាន​វ័យ​៣៧ឆ្នាំ​ហើយ​ ដោយ​កីឡាករ​នេះ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​រួច​រាល់​អស់​ហើយ​ ជា​មួយ​ក្លឹប​ ក៏​ប៉ុន្តែ​មិន​ទាន់​ដែល​ឈ្នះ​ពាន​ធំៗ ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់​នោះ​ទេ ​ដូច​ជា​ ពាន​ World Cup ជា​ដើម​៕ Source: Sabay

Most Popular

To Top