ទីបំផុតកាលពីថ្ងៃពុធម្សិលមិញនេះ គេអាចមើលឃើញថា កីឡាករខ្សែប្រយុទ្ធ ឆ្នើមបារាំង Karim Benzema គឺអាចវិលត្រឡប់ចូលរួមការ ហ្វឹកហាត់វិញ ហើយបន្ទាប់ពីបានទទួលរងរបួស និង ធ្វើឲ្យគាត់ខកខានការ ប្រកួតឲ្យក្រុមជម្រើសជាតិ ដល់ទៅ២សប្តាហ៍កន្លងមកហើយ ។
Benzema អាចវិលមកវិញ ហើយធ្វើការហ្វឹកហាត់ពេញលេញ ជាមួយនឹងកីឡាករទាំងអស់របស់ Real Madrid និងបានក្លាយទៅជាដំណឹងដ៏ល្អ សម្រាប់អ្នកគាំទ្រពីព្រោះថា បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ បេក្ខភាពដែលនាំមុខគេ សម្រាប់ពានរង្វាន់ Ballon d’Or ផងដែរ ។
ការវិលត្រឡប់លើកនេះ ក៏ត្រូវបានអ្នកកាសែតជាច្រើនបានលើកឡើង អំពីបញ្ហាចរចាបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Real Madrid ផងដែរដែលដំណាក់ កាលពិភាក្សា បានឈានដល់ដំណាក់ កាលចុងក្រោយឬមានន័យថាកីឡាករ នឹងអាចបន្តកុងត្រា
រហូតទៅដល់ឆ្នាំ២០២៤ ៕
ប្រែសម្រួល៖ស៊ុនលី