អស់រយៈពេលជាយូរមកហើយក្លឹបបារាំង PSG នៅតែបន្តស្វែងរក កីឡាករខ្សែប្រយុទ្ធជួរមុខទី២ សម្រាប់ជំនួសតំណែងរបស់ Mbappe ដែលកំពុងលេងក្នុងតំបន់នេះ តែម្នាក់ឯងរហូតមក បន្ទាប់ពីការចាកចេញរបស់ Icardi។
The Media Foot បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Rafael Leao ពេលនេះកំពុងមានឈ្មោះ ជាបេក្ខភាពដ៏អទិភាព សម្រាប់តំណែងមួយនេះ ខណៈដែលក្លឹបសេដ្ឋីបារាំងមួយនេះ ក៏មិនមានបញ្ហាអ្វី ដែលសម្រាប់ការជះលុយ ដល់ទៅ១៥០លានផោន ដែលជាអ្វីក្លឹប AC Milan ចង់បាន។
កីឡាករប៉ទុយហ្គាល់រូបនេះទោះបីជាយ៉ាងណាក្តី ក៏មានលេចឬពព័ត៌មាន អំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ផងដែរកាលពីប៉ុន្មានខែមុន ប៉ុន្តែមកដល់ពេលនេះក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីលោក Graham Potter កីឡាកររូបនេះហាក់ដូចជា មិនស្ថិតនៅក្នុងគោលដៅ របស់ក្លឹបទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី