The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស Bayern Munich នៅតែចិញ្ចឹមចិត្តក្នុងការចរចា ដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកចូលរួមក្លឹបឲ្យបាន នៅរដូវក្តៅឆ្នាំក្រោយទោះបីជាធ្លាប់ បានបរាជ័យជាច្រើនមកហើយក្តី។
កាសែត The Sport 1 របស់អាល្លឺម៉ង់ក៏បានចេញផ្សាយដូចគ្នាដែរថាការប្តេជ្ញាចិត្តរបស់ Bayern Munich គឺច្បាស់លាស់នៅពេលនេះ ពីព្រោះថាពួកគេនឹងមិនចាំបាច់ ដើរចូលទីផ្សារកីឡាករ ដើម្បីរកមើលកីឡាករផ្សេងទៀត ជំនួសបញ្ជីនេះដូចជា Dusan Vlahovic ដែលកំពុងលេងនៅ Juventus នោះជាដើមនោះទេ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលដែលកីឡាករ Robert Lewandowski បានចាកចេញទៅចូលរួម ជាមួយនឹង Barcelona កាលពីរដូវក្តៅកន្លងមកនោះក្លឹប Bayern Munich នៅតែមិនទាន់អាចស្វែងរក កីឡាករខ្សែប្រយុទ្ធជួរមុខ ដើម្បីជំនួសគាត់បាននៅឡើយ ទាំងដែលមានការមកដល់របស់ Sadio Mane ទៅហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី