កីឡា

Emery សម្រេចចិត្ត វិ​លត្រឡប់លីគកំពូល អង់គ្លេស ជាមួយនឹង Aston Villa

ទីបំផុតក្លឹប Aston Villa បានឈាន ទៅដល់ការសម្រេចចិត្ត ភ្លាមៗតែងតែលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ក្លឹប បន្ទាប់ពីបានបណ្តេញចេញលោក Steven Gerrad ពីក្លឹបកាលពីសប្តាហ៍មុនមក ។

ការប្រកាសតែងតែត្រូវ បានធ្វើឡើងជាផ្លូវការ ប៉ុន្តែគ្រូបង្វឹករូបនេះ នឹងមិនទាន់ អាចធ្វើដំណើរមកបង្វឹកក្លឹប Villa បានភ្លាមៗឡើយរហូត ដល់ថ្ងៃទី១ខែវិច្ឆិកា ក្រោយពេលដែលឯកសារ និងទំរង់បែបបទ តាមផ្លូវច្បាប់នានា ត្រូវបានរៀបចំរួចរាល់ជាមុនសិន។

គួរឲ្យដឹងដែរមុននេះលោក Emery បានដឹកនាំ Villarreal បានទទួលជោគជ័យយ៉ាងខ្លាំង ដោយអាចលើកពានរង្វាន់ Europa League 2022-2021 ផងនិងអាចជួយឲ្យក្លឹបអេស្បាញឡើងទៅដល់វគ្គ១ភាគ៤ពានរង្វាន់ Champions League ជាលើកដំបូងផង កាលពីរដូវកាលមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top