កីឡា

Zidane បង្ហើបពីផែនការ ត្រឡប់មកអាជីព គ្រូបង្វឹកវិញ

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាលោក Zinedine Zidane បានធ្វើការបង្ហើបប្រាប់ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា លោកនឹងអាចត្រឡប់មកអាជីព ជាគ្រូបង្វឹកវិញនៅពេលខាងមុខឆាប់ៗនេះ ក្រោយសម្រាកអស់ រយៈពេលមួយរយៈយ៉ាងយូរ។

គ្រូបង្វឹករូបនេះបានសម្រេចចិត្តផ្អាកការងារគិតចាប់តាំង តែពីឆ្នាំ២០២១ជាមួយនឹង Real Madrid ដោយបានសន្យាថា នឹងវិលត្រឡប់មកឈរនៅលើ បន្ទាត់ខ្សែគ្រប់គ្រងតាក់តិកវិញជាមិនខាន ទោះបីជាមិនទាន់អាចអះអាងថា នឹង ជាមួយនឹងក្លឹបណាក៏ដោយក្តី ។

រំលឹកដែរថា Zidane បានដឹកនាំ Real Madrid លើកពានរង្វាន់ Champios League ដល់ទៅ៣ដងជាប់គ្នាឲ្យ Real Madrid ព្រមទាំងពានរង្វាន់ក្នុងស្រុក La Liga ជាច្រើនផងដែរហើយ ប្រសិនបើគាត់វិលត្រឡប់ វិញលើកនេះ ជាមួយនឹង Real Madrid វាគឺជាលើកទី៣ហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top