ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ នៃសហព័ន្ធកឡាវាយសីកម្ពុជា និង លោកកែវ រស់ អគ្គលេខាធិការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកឡាវាយសីកម្ពុជា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាវាយសី កម្រិតកម្រិត អន្តរជាតិ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ នៃសហព័ន្ធកឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាវាយសី កម្រិតកម្រិតអន្តរជាតិ មានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២មានសិក្ខាកាម សរុបចំនួន៤៨នាក់ រៀបចំដោយសហព័ន្ធកីឡាវាយសី កម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាវាយសីអាស៊ី (BA) ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ ក្នុងការឈានជើង ចូលរួម ព្រឹត្តិការណ៍ការ ប្រកួតកីឡាSEA GAMES 2023 លើកទី៣២ នៅកម្ពុជា ដូច្នេះសិក្ខាកាម ទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សា ឲ្យអស់ពីចិត្ត បើអ្នកទំាងអស់បេ្តជ្ញា ចង់ធ្វើអាជ្ញាកណ្តាល ចៅក្រមហើយ ត្រូវព្យាយាមកុំអវត្តមានឡើយ ។ សិក្ខាកាមនឹងអាចក្លាយ ជាអាជ្ញាកណ្តាល ចៅក្រមទៅតាមជំនាញ រៀងរាល់មិនត្រូវគិតថា ខ្លួនក្លាយអាជ្ញាកណ្តាល ចៅក្រមកម្រិតទាប និង ខ្ពស់ឡើយ ព្រោះជាអាជ្ញាកណ្តាល ចៅក្រមកម្ពុជាដូចគ្នា ។ ប្រសិនបើការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ជាម សុភា បានបន្ថែមទៀតថា សិក្ខាកាមដែលអវត្តមានថ្ងៃណាមួយ ទោះបីជាពូកែ ឬល្អយ៉ាងណាក៏ដោយខាង សហព័ន្ធកីឡាវាយសី អាស៊ី (BA) មិនឲ្យសញ្ញាប័ណ្ណឡើយ ។ សិក្ខាកាមចង់ក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ត្រូវចេះភាសាអង់គ្លេស ស្ទាត់ជំនាញ ដោយសារអាជ្ញាកណ្តាល ចៅក្រមគ្រប់រូបត្រូវចេះភាសាអង់គ្លេស ដើម្បីនិយាយជាមួយអាជ្ញា កណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីនៅពេលប្រកួត ។
អ្នកជំនាញអន្តរជាតិសហព័ន្ធ កីឡាវាយសីអាស៊ី (BA)បាននិយាយថា សហព័ន្ធ កីឡាវាយសី អាស៊ី (BA) សហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២នៅកម្ពុជាខាងមុខនេះ។
អ្នកគ្រូYAU LIN NA បានបន្តថា SEA GAMES 2023 លើកទី៣២ អាជ្ញាកណ្តាល ចៅក្រមខ្សែបន្ទាត់ គឺជាអាជ្ញាកណ្តាល ចៅក្រមរបស់កម្ពុជាតែម្តង ហើយគណៈកម្មការរៀបចំការ ប្រកួតអាចនឹងមានកម្ពុជា និងប្រទេសផ្សេងៗចូលរួម ហើយអ្នកគ្រូសង្ឃឹមថា ការរៀបចំនេះ អាចទាញ ការចាប់អារម្មណ៍ ដើម្បីអាជ្ញាកណ្តាល ចៅក្រមកម្ពុជា ក្លាយជាអាជ្ញាកណ្តាល ចៅក្រមអាស៊ីនឹងឆ្ពោះទៅយកកមិ្រត ពិភពលោក ។
លោក កែវ រស់ បានមានប្រសាសន៍ថា សិក្ខាកាមទំាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សា រយៈពេល៥ថ្ងៃនេះ អាចផ្លាស់ប្តូរអាជ្ញា កណ្តាល ចៅក្រមថ្នាក់ជាតិ ទៅអាជ្ញាកណ្តាល ចៅក្រមកម្រិតអាស៊ី បន្ទាប់មកកមិ្រត ពិភពលោកខិតខំប្រឹងប្រែងក្រេបចំណេះដឹង ពីអ្នកគ្រូYAU LIN NA ឲ្យបាន ក្រោយពីវគ្គអ្នកគ្រូ នឹងត្រួតពិនិត្យមើល អ្នកមានសក្តានុពលខ្លាំង នឹងក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ((BA) ៕