កីឡា

Erling Haaland ត្រូវបានបញ្ចូន ទៅមន្ទីរពេទ្យសង្ស័យ មានរបួសធ្ងន់ធ្ងរ

ប្រកួត Champions Leauge រវាងក្រុម Man City និង Borussia Dortmund បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ កើតឡើងឡើយទោះបីជាមាន Haaland មានវត្តមាននៅក្នុងការ ប្រកួតប៉ះក្លឹបចាស់ របស់ខ្លួនក្តី ។

ចប់ការប្រកួតគ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ៖ ៣ចំណុចដែលគាត់មើលពី Halaand ទី១នោះគឺគាត់នឿយហត់ទី២ គាត់មានផ្តាសាយតិចតួច ដូចទៅនឹង Joao Cancelo និងទី៣គឺគាត់ប៉ះទង្គិច ជាមួយនឹងជើងរបស់គាត់។

ទោះបីជាមានការបញ្ជាក់ថា មិនមានបញ្ហាអ្វីធំដំក្តីប៉ុន្តែ The Sun បានសរសេរថា មានសាក្សីដែលបានឃើញថា Haaland ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយមានរុំជើងផង ដែលវាបានធ្វើឲ្យអ្នកគាំទ្រ កំពុងព្រួយបារម្ភ ចំពោះការប្រកួតនៅចុងសប្តាហ៍នេះ ដែល Man City នឹងត្រូវប្រកួតប៉ះនឹង Leicester City៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top