កីឡា

លោកបណ្ឌិត ថោង ខុន ៖ ត្រូវពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេស និងអត្តពលិកកាយ សម្ព័ន្ធឲ្យកាន់តែល្អ ប្រសើទាំងបរិមាណ និងគុណភាព

ភ្នំពេញ ៖ លោកបណ្ឌិត ថោងខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានប្រសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯក ថ្នាក់ជាតិ២០២២ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ ល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិ ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា បើយើងគិតចាប់ពីពេលនេះរហូតដល់ ខែឧសភា ឆ្នាំ២០ ២៣ មានរយៈពេលតែ១៩០ថ្ងៃតែប៉ុណ្ណោះ កម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះ SEA GAMES 2023 ដូច្នេះយើងត្រូវអភិវឌ្ឍប្រភេទកីឡា កាយសម្ព័ន្ធឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត ។ ជាពិសេសគោលដៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ជាប្រវត្តិសាស្ត្រដំបូង របស់នៅកម្ពុជា ។ ដើម្បីឲ្យវិស័យកីឡាកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិ នានាពេលដ៏ខ្លីខាងមុខ ជាពិសេសការត្រៀម លក្ខណៈធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ត្រូវបណ្តុះបណ្តាល ថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណ-គុណភាពកីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយ សម្ព័ន្ធឲ្យបានទូលំទូលាយ ។

លោកបណ្ឌិតបានបន្តថា ពង្រឹង សមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេស ឲ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព ហើយត្រូវជំរុញឲ្យមានការរៀបចំ ការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស ឲ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍ ព្រមំទាំងចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិឲ្យបានច្រើនមុនពេល SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើង ឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឈ ប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនីឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផល កម្រិតខ្ពស់ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយ សម្ព័ន្ធចំនួន០៨ មកពី ៤ ក្រសួង ខេត្ត បានមកដល់រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករ -កីឡាកាវិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៣៣នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៣នាក់ផងដែរ ។

លោកបានបន្តថា សកម្មភាពប្រកួត នៅថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០២២ ធ្វើការហ្វឹកហាត់ទៅ តាមប្រភេទវិញ្ញាសា និងឧបករណ៍ជំនាញ Test event apparatus (Aerobic Gymnastics and Artistic Gymnastics) ក្នុងនោះសហព័ន្ធបានបើកវគ្គបំប៉នបច្ចេកទេសចៅក្រម ដើម្បី បញ្ជ្រាបនូវចំណេះដឹងថ្មីៗ និងការរៀបចំព្រឹត្តិការណ៍ ប្រកួតរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ។ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ការប្រកួត (Aerobic Gymnastics and Artistic Gymnastics) បាន ប្រព្រឹត្តទៅរហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

Most Popular

To Top