កីឡា

គណៈកម្មាធិការ អូឡាំពិកជប៉ុននឹងធ្វើការលើវិធានការ ប្រឆាំងអំពើពុករលួយ

Sapporo៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកជប៉ុនគ្រោងនឹងបង្កើនកិច្ចពិភាក្សា ចាប់ពីពាក់កណ្តាលខែវិច្ឆិកាស្តីពីវិធីការពារការកើតឡើងវិញនៃរឿងអាស្រូវពុករលួយ ដែលមិនធ្លាប់មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូកាលពីឆ្នាំមុន។

ប្រធាន JOC លោក Yasuhiro Yamashita បានបង្ហាញផែនការនៃកិច្ចប្រជុំមួយនៅទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុនដែលដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០។ គណៈកម្មាធិកាមួយ រួមមានស្ថាប័នគ្រប់គ្រងកីឡា មេធាវី គណនេយ្យករ និងមន្ត្រីរដ្ឋាភិបាលក្រុង នឹងត្រូវបង្កើតឡើង ដើម្បីធ្វើការលើបញ្ហានេះ។

លោក Yamashita ជាម្ចាស់មេដាយមាសកីឡាយូដូបុរសនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៨៤ នៅទីក្រុង Los Angeles បាននិយាយថា យើងចង់បង្កើនល្បឿនដំណើរការនេះ យើងនឹងព្យាយាមបង្កើតវិធានការណ៍មួយ នៅខែកុម្ភៈក្រោយនៅចុងក្រោយបំផុត។ 

កាលពីសប្តាហ៍មុន លោក Haruyuki Takahashi អាយុ ៧៨ ឆ្នាំ សមាជិកនៃគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូដែលលែងដំណើរការហើយ បានក្លាយជាចំណុចកណ្តាលនៃរឿងអាស្រូវពុករលួយ បានប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតលើការចោទប្រកាន់ថា បានសំណូកពីទីភ្នាក់ងារផ្សាយពាណិជ្ជកម្មធំមួយ និងក្រុមហ៊ុនលក់ប្រដាប់ក្មេងលេងម៉ាស្កូតដែលមានអាជ្ញាប័ណ្ណជាផ្លូវការ៕ដោយ៖លី ភីលីព

Most Popular

To Top