Everton បើកទ្វា Goodison Park យប់មិញទាំងខកខានចិត្តយ៉ាងខ្លាំង ដោយបាត់បង់៣ពិន្ទុផង និងធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តយ៉ាងខ្លាំងផង ចាញ់ក្រុមភ្ញៀវ Leicester City ដោយមិនអាចតដៃរួចឡើយ។
២គ្រាប់របស់ Leicester City កើតឡើងតាំងតែពីនាទីទី៤៥ តង់ទី១ ដោយកីឡាករ Youi Tielemans ហើយការប្រកួតបន្តអូសបន្លាយ ដល់តង់ទី២នាទីទី៨៦ ទើបកីឡាករ Harvey Barnes អាចបន្ថែមបាន១គ្រាប់ទៀត ឲ្យក្រុមភ្ញៀវ។
៣ពិន្ទុបានធ្វើឲ្យ Leicester City កាត់បន្ថយសំពាធបន្តិចឡើង ទៅដល់លេខរៀងទី១៣ មាន១៤ពិន្ទុខណៈដែល Everton ឈរនៅលេខរៀងទី១៥ តែមាន១៤ពិន្ទុដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី