កីឡា

Chelsea កំពុងសម្លឹងមើលឱកាស ពង្រឹងតំបន់ការពារ

គ្រូបង្វឹកលោក Graham Potter ក្រោយពេលត្រូវបានតែងតាំង ជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ហើយនោះបានបង្ហាញស្នាដៃបានយ៉ាងល្អ ដោយអាចរក្សាការប្រជែងរបស់ក្រុម នៅក្នុងតំណែង Top4 បាននៅឡើយ ហើយក៏កំពុងសម្លឹងមើលតំបន់ ដែលត្រូវអភិវឌ្ឍបន្ថែមទៀតផងដែរ។

ស្ថានភាពរបស់លោក Potter នៅពេលនេះគឺសមល្មមឲ្យគាត់ ដើម្បីអាចក្នុងការកសាងសមត្ថភាព ក្រុមធ្វើយ៉ាងណាឲ្យ Chelsea អាចមានសិទ្ធទៅលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ។

The Caughtoffside បានចេញផ្សាយថាពេលវេលា នៃការប្រកួតបាល់ទាត់ពិភពលោក កាន់តែខិតចូលមកដល់ និងរដូវកាលដោះដូរកីឡាករ ខែមករាគឺជាពេលវេលា ដែលលោក Potter នឹងត្រូវធ្វើការសម្រេចចិត្ត នាំយកកីឡាករចំណូលថ្មី មករួមក្លឹបដែលក្នុងនោះ គឺកីឡាករ​​​ Jeremie Frimpong ឬ Malo Gusto ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top