កីឡា

PSG ចង់ចាយលុយ នាំយក Joao Felix មកបារាំង

The Le Parisien ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សបារាំង PSG កំពុងបង្ហាញបំណង ក្នុងការចាយលុយនាំយកកីឡាករប៉ទុយហ្គាល់ Joao Felix មករួមក្លឹបនាពេលខាងមុខ ទោះបីជាក្នុងលក្ខខណ្ឌខ្ចីជើងសិនក្តី។

ប្រធានផ្នែកកីឡារបស់ក្លឹបលោក Luis Campos បានបញ្ជាក់ថា PSG ពិតជាចង់បាន Felix មកលីគកំពូលបារាំងនៅក្នុងខែមករាខាងមុខនេះហើយ ដែលជឿជាក់ថា គាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាប់ដៃគូប្រកួត ជាមួយនឹងកីឡាករឆ្នើម Kylian Mbappe និង Messi ជាដើម។

ទោះបីជានៅទីនេះមានវត្តមាន កីឡាករសំខាន់ៗល្អជាច្រើនទៅហើយក្តីបូករួមទាំង Neymar ផងប៉ុន្តែគេជឿជាក់ថាបញ្ហាមួយចំនួនដែលកំពុងមានភាពរកាំរកូស នៅក្នុងផ្ទៃក្នុងដែលនឹងនាំឲ្យមានការសម្រេចចិត្តបែកបាក់គ្នា ជាមិនខាននាពេលណាមួយរវាងកីឡាករ Mbappe, Messi និង Neymar ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top