កីឡាករខ្សែប្រយុទ្ធវ័យវេល Gareth Bale ដែលធ្លាប់ត្រូវបានក្រុមអ្នកគាំទ្របារម្ភថា នឹងមានបញ្ហារបួសអាចធ្វើឲ្យខកខាន ការប្រកួតសំខាន់ដំបូង របស់ក្រុមជម្រើសជាតិវេលនោះ បែរជាបានប្រកាសថា គាត់នឹងអាចវិលត្រឡប់វិញ ទាន់ការប្រកួតដ៏សំខាន់នេះ។
Baleអះអាងថាគាត់អាចត្រឡប់ប្រកួតវិញ បាន១០០ភាគរយ សម្រាប់ក្រុមវេល នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ក្នុងប្រទេសកាតាជាពិសេស ការប្រកួតដំបូងដែលត្រូវប៉ះ នឹងក្រុមអាមេរិក នាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ និងក៏អាចមានឈ្មោះជាប្រធានក្រុម សម្រាប់ការប្រកួតនេះផងដែរ។
Bale និយាយបែបនេះថា៖ ខ្ញុំមានសុខភាពល្អ១០០ភាគរយ និងអាចត្រឡប់លេងវិញបានគ្រប់ពេល។ គ្មានបញ្ហាអ្វីទាំងអស់ ទោះបីជាខ្ញុំត្រូវប្រកួត៣ប្រកួតជាប់គ្នា ហើយលេងពេញ៩០នាទីក្តី៕ ប្រែសម្រួល៖ស៊ុនលី