កីឡា

ប្រធានអាជ្ញាកណ្តាល របស់FIFA លោក Collina ៖ ការប្រកួត World Cup សំដៅលើការកាត់បន្ថយ ការលេងដ៏គ្រោះថ្នាក់

ដូហា ៖ ប្រធានអាជ្ញាកណ្តាល របស់ FIFA លោក Pierluigi Collina បានបង្ហាញ ឲ្យដឹងថា អាជ្ញាកណ្តាល នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ត្រូវបានបញ្ជាឲ្យកាត់បន្ថយ ការលេងដ៏គ្រោះថ្នាក់ ក្នុងគោលបំណង ដើម្បីការពារកីឡាករ ពីការរងរបួស យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លោក Collina បានបន្តថា ក្រុមទាំង ៣២ នៅ World Cup ត្រូវបានព្រមានថា មន្ត្រីការប្រកួត ក្នុងប្រទេសកាតា ត្រូវបានណែនាំកីឡាករណា ដែលបង្កគ្រោះថ្នាក់ ដល់គូប្រកួត ។ ការប្រកួតបាល់ទាត់ពិភពលោក គឺជាការប្រកួតដ៏សំខាន់បំផុត នៅលើផែនដី ក្នុងកីឡារបស់យើងជាមួយនឹង កីឡាករល្អបំផុតនៅលើពិភពលោក ។

កីឡាករសញ្ជាតិ អ៊ីតាលីរូបនេះ បានបន្ថែមថា វាជារឿងដ៏អាម៉ាស់មួយ ប្រសិនបើកីឡាករទាំងនេះ មួយចំនួនមិនអាចចូលលេង បានដោយសារ របួសបង្កឡើង ដោយគូប្រកួត ដូច្នេះសារដំបូង ទៅកាន់អាជ្ញាកណ្តាលរបស់យើង គឺដើម្បីការពារសុវត្ថិភាពកីឡាករ ។ មន្ត្រីអាជ្ញាកណ្តាលរបស់ FIFA បានទៅលេងក្រុមបាល់ទាត់ពិភពលោក នៅប្រទេសកាតា ដើម្បីជូនដំណឹងដល់ពួកគេ អំពីការណែនាំនេះ ។

កីឡាករវ័យ ៦២ ឆ្នាំរូបនេះបានបន្ថែមថា យើងមិនចង់មានបញ្ហា ប្រឈមមួយចំនួនដែលពិតជាអាចបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាពរបស់កីឡាករ។ នៅពេលណាមានអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព របស់កីឡាករ គ្រូបង្វឹកគួរតែរំពឹងថា នឹងមានការដាក់ ទណ្ឌកម្មវិន័យខ្លាំងបំផុត នឹងទទួលកាតក្រហម ។

ការព្រមានរបស់ Collina ធ្វើឡើងរយៈពេល ៤ ឆ្នាំ បន្ទាប់ពីចំនួនកាតក្រហម សរុប បានចេញនៅ World Cup 2018 នៅប្រទេសរុស្ស៊ី បានធ្លាក់ចុះមកត្រឹមតែ ៤ ជាចំនួនសរុបទាបបំផុត នៅវគ្គផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ ១៩៧៨ ។ កាតក្រហមសរុបចំនួន ១០ត្រូវបានបង្ហាញនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល ១៧ នៅការប្រកួតឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២៨ នៅ World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់។

Collina បានប្រើខ្សែវីដេអូ ដើម្បីបង្ហាញពីប្រភេទ នៃបញ្ហាប្រឈមដែលអាជ្ញាកណ្តាលនឹងកំពុង ស្វែងរកនៅក្នុងប្រទេសកាតា។ ពួកគេបានរួមបញ្ចូលការ ប្រឈមមុខដាក់គ្នា យ៉ាងព្រៃផ្សៃដែលបង្ហាញពីអ្នកលេង បុកចំមុខគូប្រកួត ខណៈកីឡាករម្នាក់ទៀត បានបង្ហាញពីកីឡាករដែលលើកជើង របស់លោកយ៉ាងគ្រោះថ្នាក់ ៕

Most Popular

To Top