កីឡា

ក្រសួងការពារជាតិ ដណ្តើមមេដាយមាស៨គ្រឿង នៃកីឡាវូវីណាមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១

ភ្នំពេញ៖ក្រសួងការពារជាតិដណ្តើមមេដាយមាស ៨ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៧ គ្រឿងសម្រាប់ប្រភេទកីឡាវូវីណាមនៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនីការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវូវីណាមកម្ពុជា និងមន្ត្រីតាំងក្រសួង រាជធានីខេត្តទំាង៨ចូលរួម។

ក្រសួងការពារជាតិដណ្តើមមេដាយមាស ៨ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៧ គ្រឿង និងមេដាយប្រាក់ ៧ គ្រឿង និងសំរិទ្ធ ខេត្តស្វាយរៀងដណ្តើមមេដាយមាស ២គ្រឿង ប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកំពង់ស្ពឺដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។ ខេត្តប៉ៃលិនដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង រាជធានីភ្នំពេញ និងនិងខេត្តត្បូងឃ្មុំដណ្តើមមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង
ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ កីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ៕ដោយ៖លី ភីលីព

Most Popular

To Top