ទីបំផុតកីឡាករ Eden Hazard បានប្រកាសដកខ្លួន ចេញពីជម្រើសជាតិប៊ែលហ្ស៊ិក ហើយបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសនៅកាតា ដោយបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គជម្រុះតាមពូល។
ការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមរបស់លោកបានបរាជ័យ ប្រកួតចុងក្រោយបានត្រឹមតែស្មើនឹងក្រុមក្រូអាត ហើយជាលទ្ធផលប៊ែលហ្ស៊ិក បានត្រឹមលេខ៣ក្នុងពូល ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ ជាមួយនឹងកំណត់ត្រាដ៏អាក្រក់បំផុតមួយ។
កីឡាករ Hazard របស់ក្លឹប Real Madrid រូបនេះបានបង្ហាញខ្លួនទាំង៣ប្រកួត ប៉ុន្តែមិនអាចជួយក្រុមរកគ្រាប់បាល់ ឬសូម្បីតែរកគ្រាប់បាល់បាន ដោយខ្លួនឯងនោះទេ៕ ប្រែសម្រួល៖ស៊ុនលី