កីឡា

ប៉ទុយហ្គាល់ ​របូតមួយគ្រាប់ឲ្យម៉ារ៉ុក ធ្លាក់ចេញពីការប្រកួតបន្ត

កីឡាករ Youssef En Nesyi គឺជាអ្នករកគ្រាប់បាល់ដំបូង នៃការប្រកួតបាល់ទាត់វគ្គ១៦ក្រុមចុងក្រោយ រវាងក្រុមម៉ារ៉ុក និងក្រុមប៉ទុយហ្គាល់ និងក៏ជាគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួតនេះផងដែរ។

ម៉ារ៉ុករកបាន១គ្រាប់នេះ សមល្មមទៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងតំបន់អាហ្វ្រិក ខណៈប៉ទុយហ្គាល់ ត្រូវធ្វើដំណើរទៅផ្ទះវិញទាំងសោកសៅ។

ជ័យជំនះនេះមានន័យថាម៉ារ៉ុក នឹងត្រូវប្រកួតប៉ះបារាំងនៅវគ្គបន្ទាប់ ហើយក្រុមណាឈ្នះនឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមដែលទទួលជ័យជំនះ នៃការប្រកួតរវាងអាហ្សង់ទីននិងក្រូអាត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top