តូក្យូ ៖ NHK បានរាយការណ៍ឲ្យដឹងថា អតីតមន្ត្រីកីឡាអូឡាំពិក ក្រុងតូក្យូម្នាក់ ដែលត្រូវបានចាប់ខ្លួន ពីបទស៊ីសំណូក ត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទ ខណៈតុលាការក្រុងតូក្យូ បានកំណត់ឲ្យនៅក្រៅឃុំ សម្រាប់ Haruyuki Takahashi ដោយការបង់ចំនួនទឹកប្រាក់ ៨០ លានយ៉េនយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
រដ្ឋអាជ្ញាបានវាយឆ្មក់ ក្រុមហ៊ុនជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងរឿងអាស្រូវពុករលួយ ដែលកាន់តែធំឡើង ពាក់ព័ន្ធនឹង Tokyo Games ។ លោក Takahashi អតីតសមាជិក ក្រុមប្រឹក្សាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ និង មុនពេលនោះ នាយកប្រតិបត្តិនៅក្រុមហ៊ុនផ្សាយ ពាណិជ្ជកម្មយក្ស Dentsu Inc ត្រូវបានចាប់ខ្លួន កាលពីខែសីហា ពីបទសង្ស័យទទួលសំណូក ពីអ្នកឧបត្ថម្ភអូឡាំពិក ។
សារព័ត៌មានបានរាយការណ៍ នៅឆ្នាំ ២០២០ថា លោក Takahashi ទទួលបាន ប្រាក់រាប់លានដុល្លារ ដើម្បីធ្វើការលើការដេញថ្លៃ ដ៏ជោគជ័យរបស់ទីក្រុងតូក្យូ សម្រាប់ កីឡាអូឡាំពិក បាននិយាយថា លោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការគាំទ្រ ពីអតីតអ្នកផ្តល់ថាមពល អូឡាំពិក ក្រោយមកត្រូវបានសង្ស័យ ដោយរដ្ឋអាជ្ញាបារាំង ពីបទទទួលសំណូក ដើម្បីជួយការដេញថ្លៃ របស់ប្រទេសជប៉ុន៕