កីឡា

លោក ten Hag គិតថា ជ័យជំនះយប់មិញ លើ Bournemouth គឺជាសំណាង

គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag ទោះបីជាទទួលបានជ័យជំនះ លើក្រុម Bournemouth ក្នុងលទ្ធផល៣ ទល់នឹង០ហើយ ក្តីប៉ុន្តែលោកបានបង្ហាញ អារម្មណ៍មិនសប្បាយចិត្តនោះឡើយ ចំពោះទំរង់លេងរបស់កូនក្រុម។

លោកបានដឹកនាំ ក្រុមយកជ័យជំនះ ជាប់គ្នា៦ប្រកួតមកហើយចុងក្រោយនេះ បូករួមទាំងជ័យជំនះក្នុង លទ្ធផល៣ទល់នឹង០កាលពីយប់មិញ ដែលក្នុងនោះមានមួយគ្រាប់ ដំបូងដោយ Casemiro មួយគ្រាប់ទៀតដោយ Luke Shaw និងមួយគ្រាប់ទៀត ដោយ Marcus Rashford ។

ទោះបីជាយ៉ាង ណាក្តីលោក ten Hag បាននិយាយថា ៖ ខ្ញុំសប្បាយចិត្ត ជាមួយនឹងលទ្ធផល ប៉ុន្តែប្រកួតនេះមិនមែនជាប្រកួតដ៏អស្ចារ្យរបស់យើងឡើយ ។ ពួកយើងត្រូវតែស្មោះត្រង់លើកឡើងអំពីទំរង់លេង របស់ក្រុមពីព្រោះថា យើងមិនល្អឡើយ យប់មិញនេះប៉ុន្តែវាគឺ ជាសំណាងរបស់យើងប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់ បានបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top