កីឡា

Arsenal ត្រូវការ ៦០លានផោន ដើម្បីនាំយកកីឡាករ គោលដៅម្នាក់ទៀតពីអេស្បាញ

The Times ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេប្រាប់ថា នឹងត្រូវចំណាយខ្ទង់ណាមួយ ដើម្បីអាចនាំយកកីឡាករ Martin Zubimendi បានពីក្លឹបនៅលីគកំពូលអេស្បាញបាន។

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថានឹងត្រូវ ចំណាយលុយប្រមាណជា ៦០លានផោន ដើម្បីអាចធ្វើកុងត្រានាំយក កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Real Sociedad រូបនេះបាន។

ក្លឹបអេស្បាញបានបញ្ជាក់ហើយថា ក្លឹបនឹងមិនលក់កីឡាកររូបនេះ ចេញឡើយប្រសិនបើតម្លៃខ្លួន មិនធ្វើងឡើងពេញទៅនឹងអ្វីដែលខ្លួនចង់បាន ជាពិសេសគឺលក្ខខណ្ឌរបស់ក្លឹប។

Arsenal ដែលកំពុងនាំមុខគេ ក្នុងតារាងកំពូលអង់គ្លេសនោះសង្ឃឹមថា នឹងអាចបង្កើនការនាំចូលកីឡាករ ចំណូលថ្មីៗបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតរដូវកាលនេះផង និងដើម្បីត្រៀមខ្លួនលេងនៅ Champions League រដូវកាលក្រោយផង ដោយក្នុងនោះតំបន់ខ្សែការពារ កណ្តាលជាចំណុចសំខាន់ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top