កីឡា

ក្រុមស.ស.យ.ក ខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់ពានរង្វាន់ SOCCER LEAGUE

ភ្នំពេញ ៖ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក .ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ដណ្តើមបានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត កាប្រកួតរៀបចំឡើង ដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។

ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ទាត់ Zaitun FC លទ្ធផល ៦ ទល់ ២ និង និងក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក .ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ក៏បានយកឈ្នះក្រុមបាល់ទាត់ Royal Mayura Resort លទ្ធផល ២ ទល់ ១ នៅវគ្គ៨ក្រុមចុងក្រោយ ។

ដូច្នេះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក .ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាដឹកដៃគ្នាឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំពោះក្រុមបាល់ទាត់ Royal Mayura Resort និងក្រុមបាល់ទាត់ Zaitun FC ត្រូវបញ្ចប់ការដំណ្តើរត្រឹមនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top