កីឡា

Mbappe របួសខណៈPSG ត្រៀមប៉ះ Bayern Munich នៅ Champions League

កីឡាករខ្សែប្រយុទ្ធ Kylian Mbappe នៅក្នុងការប្រកួតយប់មិញនេះ បានទទួលរងរបួស គួរឲ្យបារម្ភ សម្រាប់ក្រុម ទោះបីជាបាន យកឈ្នះលើក្រុម Montpellier ក្តីក្នុងលទ្ធផល៣ទល់នឹង១ ។

លទ្ធផលជ័យជំនះនេះ មិនសូវជាផ្តល់ភាពសប្បាយរីករាយ ជូនក្រុមឡើយពីព្រោះថា Mbappe អាចនឹងខកខាន ការប្រកួតដ៏សំខាន់ នៅក្នុងពានរង្វាន់ Champions League ប៉ះនឹងក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក្នុងរយៈពេលមួយសប្តាហ៍ ក្រោយទៀតប៉ុណ្ណោះ ។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅចំថ្ងៃទី១៤ ខែកុម្ភៈ នឹងត្រូវរងចាំមើលស្ថានភាព របួសរបស់ Mbappe ប៉ុន្តែក្នុងនោះក្រុមបារាំង ក៏មានកីឡាករសំខាន៉ៗ របួសជាច្រើននាក់ទៀតផងដែរ ដូចជា Neymar និង Ramos ជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top