កីឡា

លោក សាមឺឌី ស៊ីវឌ្ឍនា៖ ការប្រកួតកីឡាការ៉ាតេជើងឯកមានសារសំខាន់ បង្ហាញសមត្ថភាពរបស់អត្តពលិក តាមបណ្តាសមាគម និងក្លិបការ៉ាតនានា

ភ្នំពេញ៖លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡា ការ៉ាតេកម្ពុជា ព្រមទាំងជាអនុប្រធានសហព័ន្ធការ៉ត អាស៊ីអាសគ្នេយ៍តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញប្រកាសបើកការប្រកួតកីឡាការ៉ា តេជ្រើសរើស ជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញនាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២ ដែលជាកម្មវិធី ដ៏មាន សារសំខាន់បង្ហាញសមត្ថភាព របស់កីឡាករ-កីឡាការិនី និងការហ្វឹកហាត់ នៅ តាមបណ្តាសមាគម និងក្លិបការ៉ាត នានា។ ការចូលរួមពីបណ្តាសមាគម ក្លិប គ្រូ ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនី គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី ការប្រមូលផ្តុំកម្លាំងមហា សាមគ្គី ការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួម លើកស្ទួយវិស័យកីឡាការ៉ាតេកម្ពុជាឲ្ យកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំ របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។


លោកអនុប្រធានបន្តថា ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា វិស័យកីឡា ការ៉ាតទទួលបាននូវភាពស្មើមុខស្មើមាត់ និងការកោតសរសើរលើឆាកអន្តរជាតិ និង ការអភិវឌ្ឍន៍ ដែលទទួលបាន មកពីសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជា អគ្គមគ្គទេស៍ ដ៏ឆ្នើម ។ ការប្រកួតឈ្នះឬចាញ់ក្នុងវិស័យការ៉ាតេ គឺជាការបង្ហាញពីសមត្ថភាព យុទ្ធសាស្ត យុទ្ធវិធីផ្ទាល់ និងជាការទទួលខុសត្រូវ របស់កីឡាករកីឡា-កីឡាការិនី ខ្លួនឯង។


ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញចាប់ផ្តើមពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញរៀបចំដោយប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជាក្រោម ការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top