កីឡា

ស្អាងយើងស្អាត ប៉ះនារីស្រុកកណ្តាលស្ទឹង វគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ នៅរសៀលនេះ

កណ្តាល៖ ក្រុមបាល់ទាត់ស្អាងយើងស្អាត ប៉ះក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹង វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលនភរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣នាទីលានបាល់ទាត់ខេត្ត។

ចំណែកចំណាត់លេខ៣ វិញក្រុមកីឡាការិនីកីឡាបាល់ទាត់ សាន់នី ស្ពត (កណ្តាលស្ទឹង) ប៉ះក្រុមកីឡាការិនីកីឡាបាល់ទាត់ មីស្ទើរលេង អេហ្វស៊ី (ស្រុកលើកដែក)។ ក្រុមកីឡាការិនីកីឡាបាល់ទាត់ចំនួន ៦ រួមមានក្រុមកីឡាការិនីកីឡាបាល់ទាត់ ស្រុកកណ្តាលស្ទឹង ក្រុមកីឡាការិនីកីឡាបាល់ទាត់ ស្អាងយើងស្អាត ក្រុមកីឡាការិនីកីឡាបាល់ទាត់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាមរាំង ក្រុមកីឡាការិនីកីឡាបាល់ទាត់ សាន់នី ស្ពត (កណ្តាលស្ទឹង) ក្រុមកីឡាការិនីកីឡាបាល់ទាត់ អនុវិទ្យាល័យ គគីរ និងក្រុមកីឡាការិនីកីឡាបាល់ទាត់ មីស្ទើរលេង អេហ្វស៊ី។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកកីឡាការិនីឆ្នើម ប្រចាំឆ្នាំខេត្តកណ្តាលដើម្បីតំណែងឲ្យ ខេត្តចូលរួមព្រឹត្តិការណ៍ទូទាំងប្រទេស។

លោកបានបន្តថា ការប្រកួតឆ្នាំមានតែ ៦ ក្រុម ដោយសារក្រុមផ្សេងៗទៀត មិនបានចូលរួម ព្រោះកីឡាការិនីមួយចំនួន តាមបណ្តាលស្រុកចម្រុះឲ្យ ខេត្តកណ្តាលជាប់រវល់ការប្រកួតដែរ ហើយក្រុមផ្សេងទៀតកីឡាការិនី ជាប់រវល់ការសិក្សាតាមសាលារៀនរដ្ឋ ៕

Most Popular

To Top