កីឡា

Marcelo មានបំណងចង់ ផ្តាច់កុងត្រាជាមួយនឹង Olympiacos

អតីតកីឡាករខ្សែការពាររបស់ក្លឹប Real Madrid កីឡាករ Marcelo ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួន ដើម្បីអាចចាកចេញពីក្លឹបក្រិក Olympiacos ហើយក្រោយពេលដែល ទើបបានចូលរួមជាមួយនឹង ក្លឹបនេះបានត្រឹមរយៈពេល៥ខែប៉ុណ្ណោះ។

រំលឹកឡើងវិញកាលពីរដូវក្តៅឆ្នាំមុន នៅពេលដែលកីឡាករប្រេស៊ីលរូបនេះ បានអស់សុពលភាពចំពោះកុងត្រា ដែលមានរយៈពេលសរុបដល់ ១៦រដូវកាលជាមួយនឹងក្លឹប Real Madrid ហើយគាត់បានសម្រេចចិត្ត ចុះកុងត្រាមកលេងនៅក្រិក ជាមួយនឹងកុងត្រាមួយឆ្នាំ និងជម្រើសបន្ថែមមួយរដូវកាលទៀត ប៉ុន្តែជាលទ្ធផលកីឡាករ បែរជាមានគម្រោងចាកចេញ មុនកាលកំណត់ទៅវិញ។

តាមប្រភពព័ត៌មានក្នុងស្រុក របស់ប្រទេសក្រិកបានឲ្យដឹងថា កីឡាកររូបនេះត្រូវបានផ្តល់កុងត្រាថ្មី ពីសំណាក់ក្លឹបថ្មីប៉ុន្តែមិនទាន់ បានបញ្ចេញឈ្មោះនៅឡើយ ហើយពេលនេះភ្នាក់ងាររបស់កីឡាករ កំពុងរៀបចំដំណើរការដើម្បីបញ្ចប់ កុងត្រានៅក្រិកជាមុនសិន ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top