កីឡា

Nuno Travares អាចវិលត្រឡប់ទៅ Arsenal វិញនៅរដូវក្តៅខាងមុខនេះ

កីឡាករខ្ចីជើង របស់ក្លឹបកាំភ្លើងធំំ Arsenal ដែលកំពុងឡើងទំរង់លេងខ្លាំង នៅលីគបារាំងឲ្យក្លឹប Marseille ម្នាក់ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មក ចូលរួមក្លឹបអង់គ្លេសនេះវិញ ហើយនារដូវក្តៅខាងមុខក្រោយ ចប់រដូវកាលនៅបារាំង។

ការប្រកាសនេះ ត្រូវបានបញ្ជាក់ដោយផ្ទាល់ ពីសំណាក់កីឡាករTravares ផ្ទាល់ដោយសារគាត់បានបន្ត ការចរចាជាមួយនឹងក្លឹបទាំងពីរ ហើយមានជំនឿចិត្តថា នឹងអាចធ្វើបានសម្រេចក្រោយបញ្ចប់កុងត្រាខ្ចី ជើងរយៈពេលមួយរដូវកាលនេះហើយ នឹងត្រឡប់ទៅវិញ ក្នុងនាមជាកីឡាករខ្លាំងម្នាក់ នៅក្នុងតំបន់ការពារស្លាបឆ្វេង។

Travares បានថ្លែងបែបនេះថា ៖ យើងនឹងបញ្ចប់រដូវកាលនៅទីនេះ ជាមុនសិនហើយខ្ញុំនឹងនៅបន្តទីនេះ រហូតដល់គោលដៅយើង ត្រូវបានបញ្ចប់ជាមួយនឹងក្លឹប Marseille ហើយក្រោយពេលនេះ ខ្ញុំនឹងត្រឡប់ទៅ Arsenal វិញប៉ុន្តែខ្ញុំនឹងមិនលំអិត ពីបញ្ហានេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top