កីឡា

Man UTD លើកពាន Carabao Cup ជាលើកដំបូង ក្រោយខកខាន៦ ឆ្នាំ

បិសាចក្រហម Man UTD ទីបំផុតអាចចាប់ផ្តើមធ្វើការលើកពានរង្វាន់ធំៗមកវិញហើយជាមួយនឹងជ័យជំនះលើក្រុម Newcastle កាលពីយប់មិញនេះក្នុងលទ្ធផល២ទល់នឹង០។

ពានរង្វាន់ Carabao Cup ឬ EFL គឺជាពានរង្វាន់លើកដំបូងរបស់ក្រុមបិសាចក្រហមក្រោយការខកខាន អស់រយៈពេល ៦ឆ្នាំ និងជាការខកខានលើកពានធំៗជាយូរមកហើយគិតចាប់តាំងតែ ពីលែងមានអវត្តមានរបស់លោកតា Sir Alex Ferguson និងការលើកពានចុងក្រោយ Europa League កាលពីឆ្នាំ២០១៧ ដោយលោក Jose Mourinho។

គ្រាប់បាល់ជ័យជំនួ២គ្រាប់ដែលធ្វើឡើងដោយកីឡាករ Casemiro គឺជាគ្រាប់បាល់តែតបញ្ចូលគ្នាយ៉ាងស្អាតបូកជាមួយ នឹងគ្រាប់បាល់ដែលស៊ុតបានដោយខ្សែប្រយុទ្ធ Marcus Rushford សមល្មមធ្វើឲ្យ Newcastle ត្រឡប់ទៅផ្ទះវិញដោយ មិនមានពានក្នុងដៃនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top