កីឡា

Chelsea លត់ម្ចាស់ផ្ទះ Leicester City យក៣ពិន្ទុងាយៗ

ម្ចាស់ផ្ទះ Leicester City បើកទ្វាកីឡាដ្ឋាន King Powerទទួលស្វាគមន៍ក្រុមតោខៀវ Chelsea កាលពីយប់មិញ ប៉ុន្តែហាក់ដូចជាមិនសូវទទួលបាន លទ្ធផលល្អប្រសើរឡើយ។

Chelsea លត់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង១ យកបាន៣ពិន្ទុងាយៗត្រឡប់ទៅផ្ទះវិញ ទោះស៊ុតបានតែ៦ដងប៉ុណ្ណោះចំគោលដៅក្តី និងគ្រប់គ្រងបាន៥១ភាគរយ។

គ្រាប់បាល់ដំបូងកើតឡើង តាំងតែពីនាទីទី១១ដោយកីឡាករ Ben Chiwell និងតាមពីក្រោយមកដោយកីឡាករ Daka នៅនាទីទី៣៩។ ការប្រកួតចូលដល់ចុងតង់ទី១ កីឡាករ Havertz បន្ថែមបាន១គ្រាប់ និង១គ្រាប់ចុងក្រោយដោយ Kovacic។

Chelsea យកបាន៣ពិន្ទុបន្តឈរនៅលេខ១០ មាន៣៧ពិន្ទុខណៈដែល Leicester Cityធ្លាក់ទៅលេខរៀងទី១៦មាន២៤ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top