កីឡា

Busquets នឹងត្រូវសម្រេចចិត្តចំពោះអនាគតនៅ Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើ Sergio Busquets នឹងប្រើប្រាស់ពេលវេលា សម្រាកជាមួយនឹងជម្រើសជាតិ របស់ខ្លួនក្នុងការសម្រេចចិត្ត ចំពោះអនាគត របស់ខ្លួននាពេលខាងមុខ។

ក្លឹប Barcelona ​និង វិរៈបុរសក្លឹបរូបនេះនឹងឈាន ទៅដល់ចុងបញ្ចប់ នៃកុងត្រារវាងគ្នានៅចុងរដូវកាលនេះ ហើយប៉ុន្តែមិនទាន់ មានការសម្រេចចិត្តណា មួយចំពោះកុងត្រាថ្មីនៅឡើយខណៈដែលមានក្លឹបជាច្រើនពីអាមេរិកកំពុងទាក់ទងកីឡាកររូបនេះដែលក្នុងនោះមានដូចជា Inter Miami ផងដែរ។

គួរឲ្យដឹងដែរថា Busquets បានចំណាយពេលជិត១៥ឆ្នាំមកហើយជាមួយនឹង Barcelona ហើយបានជួយ ក្លឹបលើកពានរង្វាន់ស្ទើរ រាប់មិនអស់ហើយរដូវ កាលចុងក្រោយនេះក៏នៅតែជាកីឡាករ សំខាន់របស់ក្លឹបដដែល ដោយអាចបង្ហាញខ្លួន បាន២០ដងក្នុងការប្រកួតទាំង២២ដងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top