ទីបំផុតក្រោយការប្រកាសថា ខ្លួនកំពុងពិចារណាការងារ ជាមួយនឹងក្លឹបនៅលីគ កំពូលអង់គ្លេសនោះលោក Julian Nagelsmann បានធ្វើការអះអាងសាជាថ្មីហើយថា លោកនឹងចូលរួមប្រជែង តំណែងជាគ្រូបង្វឹក របស់ក្លឹបតោខៀវ Chelsea នោះឡើយ។
លោកបានបន្តថា បញ្ហាតែមួយគត់ដែលធ្វើឲ្យ លោកមានការស្ទាក់ស្ទើរ ជាមួយតំណែងនេះគឺ ជាដំណើរការនៃការជ្រើសរើសកីឡាករ និងការចំណាយទិញកីឡាករតែម្តង ហើយម្យ៉ាងបេក្ខភាពផ្សេងៗទៀត ក៏មានចំនួនច្រើនផងដែរដូចជាលោក Mauricio Pochettino និងលោក Vincent Kompany ជាដើមផង។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ Chelsea នៅមិនទាន់ស្គាល់ពាក្យថា ឈ្នះនៅឡើយរយៈពេល៧ប្រកួតចុងក្រោយ និងកំពុងស្ថិតនៅក្រោមការដឹកនាំបណ្តោះអាសន្ន ដោយលោក Frank Lampard ផងនោះ៕
ប្រែសម្រួល៖ស៊ុនលី