The Foot Mercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងតែធ្វើការតាមដានស្ថានភាពរបស់កីឡាករ Neymar ខណៈដែលមានលេចឬដំណឹង ទំនាក់ទំនងជាមួយនឹងក្លឹប PSG កំពុងមានភាពមិនច្បាស់លាស់។
កីឡាករប្រេស៊ីលខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេដឹងដែរថានឹងអាចចាកចេញ ពីក្លឹបបារាំងនៅចុងរដូវកាលនេះហើយ ដែលក្នុងនោះក៏មានក្លឹបជាច្រើនផ្សេងទៀត តាមចង់បានកីឡាករ Neymar ផងដែរ។
ទោះបីជាយ៉ាងណាក្តីបិសាចក្រហម Man UTD នៅពេលនេះក៏កំពុងត្រៀមខ្លួនសម្រាប់ ចំណាយថវិកាមួយចំនួនធំ ដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធ Harry Kane ផងដែរដូច្នេះប្រសិនបើកិច្ចការងារនេះ មិនជោគជ័យនោះក្លឹបច្បាស់ណាស់ នឹងងាកមកចរចាជមួយនឹង Neymar ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី