កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមទស្សនា កីឡាអុកចត្រង្គ និងលើកទឹកចិត្ត ដល់កីឡាករ

រាជភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមទស្សនាកីឡាអុកចត្រង្គ និងលើកទឹកចិត្ត ដល់កីឡាករលើវិញ្ញាសា កីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡា SEA GAMES 2023 នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីទើបតែបញ្ចប់ពិធីបុណ្យសពមាតា កាលពីយប់ម្សិលម៉ិញ ។

វិញ្ញាសាអុកចត្រង្គ នាវេលាព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៣នេះរួមមាន៖ វិញ្ញាសាទោលផ្នែកបុរស រយៈពេល ៥នាទី ជុំទីមួយ និងទីពីរ និងវិញ្ញាសាទោលផ្នែកបុរស រយៈពេល ៦០នាទី ជុំទីមួយ ។ ក្រុមកីឡាករ-ប្រតិភូ អស់ ៧ប្រទេស មានការពេញចិត្ត និងសរសើរការរៀបចំបានល្អ ទំាងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការរៀបចំចាប់ពូល នានានោះទេ ។

ព្រឹត្តិការណ៍នេះ ក៏អាចបញ្ជ្រាប ដល់ប្រទេស ដែលបានចូលរួម ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌ដ៏បវររបស់កម្ពុជា ដល់ប្រទេសទាំងអស់ ។ សម្រាប់ប្រទេសចូលរួម SEA GAMES 2023លើប្រភេទកីឡា អុកចត្រង្គ មាន៧ គឺឡាវ ហ្វីលីពីន ថៃ ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ៕

Most Popular

To Top