កីឡា

Amad បង្ហើបពីផែនការ រដូវកាលក្រោយជាមួយនឹង Sunderland

The Goal ចេញផ្សាយនៅថ្ងៃនេះបានចុះផ្សាយថា កីឡាករខ្ចីជើងពីក្លឹបបិសាចក្រហម Man UTD ម្នាក់ដែលមានឈ្មោះថា Amad Diallo នោះហាក់បានបញ្ជាក់អំពីផែនការអនាគតរបស់ខ្លួនហើយបន្ទាប់បានជួយក្លឹបបច្ចុប្បន្ន Sunderland ឲ្យឡើងដល់វគ្គ Playoff សង្ឃឹមទៅលេងនៅ Premier League វិញរដូវកាលក្រោយនោះ។

Amad បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យជួយឲ្យ Sunderland យកឈ្នះក្រុម Preston ក្នុងលទ្ធផល៣ទល់នឹង ០ដើម្បីធានាឲ្យក្លឹបអាចឡើងផុតវគ្គ Playoff ដែលនឹងត្រូវជួបជាមួយនឹងក្រុម Luton Town។

គ្រូបង្វឹករបស់ក្លឹប Sunderland លោក Tony Mowbray ទោះបីជាយ៉ាងណាក្តីបានបង្ហាញពីភាពជឿជាក់ថា កីឡាករខ្សែប្រយុទ្ធរូបនេះនឹងទៅចូលរួមការ ប្រកួតបើករដូវកាលជាមួយនឹង Man UTD វិញប៉ុន្តែនឹងសម្រេចចិត្តបន្តកុងត្រា លេងខ្ចីជើងជាមួយនឹង Sunderland យ៉ាងហោចណាស់មួយរដូវកាលទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top